ផ្ទុះ​នៅ​ទីក្រុង​កំពង់ផែ​នៅ​ភាគខាងត្បូង​ទីក្រុង​ស៊ា​ង​ហៃ​ស្លាប់​មនុស្ស​២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2017 ក+ ក-

​ចិន ៖ មន្ត្រី​មូលដ្ឋាន​បាន​និយាយថា មនុស្ស​ចំនួន​២​នាក់​និង​យ៉ាងតិច​៣០​នាក់​ទៀត​រងរបួស​ព្រមទាំង​បំផ្លាញ​អគារ​និង​រថយន្ត​មួយចំនួន​ផងដែរ បន្ទាប់ពី​មានការ​ផ្ទុះ​មួយ​បាន​កើតឡើង​នៅ​ទីក្រុង​កំពង់ផែ​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​ស៊ា​ង​ហៃ​កាលពី​ថ្ងៃអាទិត្យ​ការ​។​
​ទីភ្នាក់ងារ​ស៊ីន​ហួ​បាន​និយាយថា ការផ្ទុះ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​នៅ​រោងចក្រ​មួយ​នៅ​សង្កាត់​មួយ​នៅ​ទីក្រុង​កំពង់ផែ​នី​ង​ប៉ូ ហើយ​ប៉ូលិស​បាន​និយាយថា គេ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​នៅឡើយ​ទេ​។​
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដដែល​នេះ​បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នករងរបួស​ទាំងនេះ​គឺមាន​មនុស្ស​ចំនួន​២​នាក់​រងរបួស​របួស​ធ្ងន់ ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​ពី​ការស្លាប់​នេះ​ទេ​។​
​ប្រទេស​ចិន​តែងតែ​កើតមាន​គ្រោះថ្នាក់​ផ្ទុះ​និង​អគ្គិភ័យ​នៅតាម​តំបន់ឧស្សាហកម្ម​បណ្ដាល​មនុស្ស​ស្លាប់​ដែល​ប្រជាពលរដ្ឋ​ត​ជារឿយៗ​តែងតែ​ទម្លាក់កំហុស​ទៅលើ​មន្ត្រី​អាជ្ញាធរ​ចំពោះ​ការ​មិនបាន​យកចិត្តទុកដាក់​ចំពោះ​គ្រោះថ្នាក់​នេះ​៕