អេហ្ស៊ីប ៖ កាលពីថ្ងៃអាទិត្យប្រជាពលរដ្ឋរាប់សិបនាក់បានជួបជុំគ្នានៅក្នុងជំរំមួយនៅតំបន់ហ្គាហ្សាដើម្បីសម្ដែងការគោរពចំពោះជនរងគ្រោះដោយការវាយប្រហារនៅព្រះវិហារអ៊ីស្លាមមួយកាលពីចុងសប្ដាហ៍មកនេះនៅតំបន់ស៊ីណៃនៅភាគខាងជើងប្រទេសអេហ្ស៊ីបដែលបានសម្លាប់មនុស្សចំនួន៣០៥នាក់។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមបានវាយប្រហារនៅព្រះវិហារអ៊ីស្លាមមួយកន្លែងនៅពេលធ្វើពិធីបួងសួងកាលពីថ្ងៃសុក្រដោយពួកគេបានបំផ្ទុះគ្រាប់បែក បាញ់កាំភ្លើង និងគ្រាប់រ៉ុក្កែត និងបានបិទទ្វារមិនឲ្យក្រុមអ្នកគោរពបូជាអាចរត់ចេញពីក្នុងព្រះវិហារនោះបានទៀតផង។
ក្រោយពីមានការវាយប្រហារនេះហើយ ច្រកឆ្លងកាត់ព្រំដែនរ៉ាហ្វាដែលជាច្រកទ្វារធ្វើដំណើរដ៏សំខាន់សម្រាប់ពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សានេះត្រូវបានបិទទ្វារក្រោយពីបានបើកឲ្យប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរជាបណ្ដោះអាសន្ន។
សូមបញ្ជាក់ថា ប្រទេសអេហ្ស៊ីបបានបិទច្រករ៉ាហ្វានេះតាំងពីឆ្នាំ២០១៣ក្រោយពីលោក ម៉ូហាម៉េត ម៉ូស៊ី បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ីស្លាមនិយមនៅប្រទេសអេហ្ស៊ីបស្របដែលមន្ត្រីអាជ្ញាធរកំពុងបើកយុទ្ធនាការប្រឆាំងក្រុមបះបោរអ៊ីស្លាមនិយមនៅប្រទេសនេះ៕