ត្រី​កំពត​ឆក់យក​ជីវិត​មនុស្ស​ម្នាក់​ទៀតហើយ​នៅ​ស្រុក​កំចាយមារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2017 ក+ ក-

ខេត្តព្រៃវែង ៖ ស្ត្រី​ម្នាក់​បាន​ពុល​ត្រី​កំពត​ស្លាប់ ខណៈ​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​បាន​ត្រឹម​ពាក់​កណ្តាលផ្លូវ ដែល​ករណីនេះ​កើតឡើង​កាលពី​រសៀល ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ភូមិ​ត្បូង ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ ស្ត្រី​រងគ្រោះ​ឈ្មោះ សំ ឡី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ទៅ​ទិញ​ត្រី​កំពត​យកមក​ធ្វើ​ម្ហូប​។ លុះ​ក្រោយពេល​ហូប​រួច​បាន​មួយសន្ទុះ ស្រាប់​តែមាន​អកា​រៈ​ក្អួតចង្អោរ​។ ពេល​ឃើញ​ដូចនេះ ក្រុមគ្រួសារ​ក៏បាន​ដាក់​ការ​សន្និដ្ឋានថា ស្ត្រី​រងគ្រោះ​ច្បាស់​ជា​ពុល​អ្វី​ម្យ៉ាង​។ ដោយ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រុមគ្រួសារ​ក៏បាន​ដឹកបញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ តែ​ជា​អ​កុស​ល្យ គាត់​ក៏បាន​ដាច់ខ្យល់​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​តែម្តង​៕