លុបចោល​លិខិតឆ្លងដែន​ការទូត​របស់​អតីត​តំណាងរាស្ត្រ​CNRP​ចំនួន​៥៦​រូប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

​​ភ្នំពេញ ៖ យោងតាម​លិ​ខិ​ខ​ត​មួយច្បាប់​ជា​ភាសា​អង់គ្លេស ដែល​ចេញ​ដោយ​ក្រសួងការបរទេស និង​កិច្ច សហប្រតិបត្តិការ​កម្ពុ​ជា ចុះ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅនេះ បានសម្រេច​លុប​លិខិត​ឆ្លង ដែន​ការទូត របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៦​រូប ហើយ​តំណាងរាស្ត្រ​ទាំង ៥៦​រូបនេះ ក៏​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​ឈ្មោះ​ជា​អ្នកតំណាងរាស្ត្រ​ក្នុង​អាណត្តិ​នេះដែរ ។​​ការប្រកាស​លុបចោល​លិខិតឆ្លងដែន​ការទូត​របស់​អតីតមន្ត្រី​ជាន់ខ្ពស់ និង​ជា​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នាពេលនេះ គឺធ្វើឡើង​នៅក្រោយ​ពេលដែល​គណបក្ស​មួយ​នេះ ត្រូវ បាន​តុលាការ​កំពូល​ចេញ​សាលដីកា​រំលាយ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង ទៅនេះ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​របស់​ប្រធាន​បក្ស គឺ​លោក កឹម សុខា​។​​សូមបញ្ជាក់ថា ក្រសួងការបរទេស បានសម្រេច​លុបចោល​លិខិតឆ្លងដែន​ការទូត​របស់​អតីត តំណាងរាស្ត្រ​នេះ ធ្វើឡើង​តាំងពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ​ម្ល៉េះ តែ​បណ្តាញ​ព័ត៌មាន ទើប​ទទួលបាន​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ​។ ​ ​ជាការ​កត់សម្គាល់ ឈ្មោះ​ក្នុង​បញ្ជី​ដែល​ត្រូវ​លុបចោល​លិខិតឆ្លងដែន​នេះ គ្មាន​ឈ្មោះ​ទណ្ឌិត សម រង្ស៊ី ទេ គឺ​មានតែ​ឈ្មោះ​លោក កឹម សុខា និង​មន្ត្រី​ចំនួន​៥៥​រូប​ផ្សេងទៀត តែ​បែរជា​មានឈ្មោះ ឯ​.​ឧ​. ឡុង ប៊ុ​ន្នី ដែល​ទើបបាន​សុំ​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅវិញ​៕