មន្ត្រីទំនាក់ទំនងសាធារណនៃសាលាក្តីខ្មែរក្រហមម្នាក់ជាប់ជាសមាជិក គ.ជ.ប
រាជធានីភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណនៃសាលាក្តីខ្មែរក្រហម ត្រូវបានរដ្ឋសភាអនុម័តជ្រើសរើសជាសមាជិក គ.ជ. ខណៈដែលរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានសម្រេចជ្រើសរើសបេក្ខជនចំនួន៣រូប ដើម្បីជំនួសតំណែង អនុប្រធាន-សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៣រូប ដែលបានលាលែងពីតំណែង ។
បេក្ខជន៣រូបនោះរួមមាន៖ ទី១៖ លោក នុត សុខុម មកពីគណបក្សហ្វ៊ុនស៊ិនប៉ិច ជាអនុប្រធាន គ.ជ.ប ទី២៖ លោក ហ៊ែល សារ៉ាត់ សមាជិកមកពីគណបក្សសញ្ជាតិកម្ពុជា សមាជិក គ.ជ.ប និង៣៖ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកទំនាក់ទំនងសាធារណ: នៃសាលាក្តីខ្មែរក្រហម ជាសមាជិក គ.ជ.ប ៕