កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូតដល់​១០​អង្សា​សេ​នៅ​អំឡុង​ខែមករា​-​កុម្ភៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា នៅ​អំឡុង​ខែមករា ដល់​ខែកុម្ភៈ ដើមឆ្នាំ​២០១៨​ខាងមុខ សីតុណ្ហភាព​នៅ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ខ្លាំង ដែល​អាច​នឹង​ធ្លាក់​ដល់​ជាង​១០​អង្សា​សេ​ឯណោះ ។​
​លោក ចាន់ យុ​ត្ថា បាន​បន្តថា តំបន់​ដែល​នឹងមាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​បែបនេះ រួមមាន តំបន់​ជួរ​ភ្នំ​ដងរែក ជួរ​ភ្នំ​ក្រវ៉ា​ញ និង​តំបន់​ទំនាប់​កណ្ដាល​ភាគ​ពាយព្យ ដែលមាន​ដូចជា​ខេត្ដ​ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ដ​សៀមរាប​។ ដោយឡែក តំបន់​ជួរ​ភ្នំ និង​តំបន់​ខេត្ដ​ភាគ​ពាយ័ព្យ អាកាសធាតុ​នឹង​ត្រជាក់​ខ្លាំង តែ​តំបន់​មាត់សមុទ្រ និង​តំបន់​មួយចំនួន មិនមាន​សញ្ញា​ប្រាប់ថា អាកាសធាតុ​នឹង​ត្រជាក់​ខ្លាំង​ដូច​តំបន់​ទាំងពីរ​នេះ​ទេ​។​
​យ៉ាងណាក៏ដោយ លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ទុកជាមុន សំខាន់​មនុស្ស​ចាស់​និង​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ការពារ​សុខភាព នៅពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ចូលមក​ដល់ ៕