រាជធានីភ្នំពេញ ៖ យោងតាមការឲ្យដឹងថា ពីលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា សភានឹងប្រជុំពេញអង្គនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ ដើម្បីប្រកាសផ្តល់សុពលភាព សមាជិករដ្ឋសភាបន្ថែមទាំង១៦រូបនិងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ថ្មីចំនួន៣រូប ។
សមាជិកសភាចំនួន ១៦រូប ដែលរដ្ឋសភាប្រកាសសុពលភាព នៅថ្ងៃទី៧ ធ្នូ ខាងមុខនឹងត្រូវចូលធ្វើពិធីសម្បថ នៅព្រះបរមរាជវាំង នារសៀលថ្ងៃ៧ធ្នូ នោះផងដែរ ។
សូមជម្រាបថា សមាជិកសភាថ្មីចំនួន១១រូប គឺជាសំណល់អសនៈដែលបែងចែកឲ្យគណបក្សផ្សេងៗ ហើយទាំង១១អសនៈនោះត្រូវបានទៅគណបក្សប្រជាជនកម្ពុជា ។ ចំណែកសភាថ្មី៤នាក់ទៀត គឺចូលជំនួសតំណែងសភារបស់ CPP ដែលបានលាលែងពីតំណែងសភា ។ ចំណែកសមាជិក គ.ជ.ប ចំនួន៣រូប រួមមាន លោកនុត សុខុម លោក ឌឹម សាវណ្ណារ៉ុម និងលោកហែល សារ៉ាត់ ជំនួសសមាជិក គ.ជ.ប ៣រូបដែលបានលាលែង គឺលោក គួយ ប៊ុនរឿន , លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង” ៕