ខេត្តកណ្ដាល ៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២ល្វែងនៅម្ដុំអ្នកតាចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលវេលាម៉ោងជាង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបំផ្លាញទ្រព្យសម្បត្តិ ប្រហែល១២ម៉ឺនដុល្លារ ខណៈដែលការឆាបឆេះនេះបណ្តាលមកពីផ្ទុះឌុយដោតឆ្នាំងបាយ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោងជិត១១យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ប្រតិបត្តិការជួយសង្គ្រោះដោយប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ អស់ចំនួន១០គ្រឿង ដោយពីស្នងការនគរបាលខេត្ត៤គ្រឿង, បញ្ជាការដ្ឋានអង្គរក្ស២គ្រឿង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៩គ្រឿងផងដែរ។
ប្រភពបន្តថា ផ្ទះដែលរងគ្រោះថ្នាក់អគ្គិភ័យនេះ គឺមានលក់ទូរស័ព្ទ, លក់ខោអាវ និងប៉ះកង់រថយន្ដ ដែលរងការខូតខាតអស់ទ្រព្យសម្បត្ដិមួយចំនួនធំផងដែរ។ ប្រភពបញ្ជាក់ថា ម្ចាស់ទី១៖ ឈ្មោះ ឃឹម សុភឹម អាយុ៧០ឆ្នាំ ក្រុមប្រឹក្សាសង្កាត់តាខ្មៅ។ ទី២៖ ឈ្មោះ ហម ស៊ិនណា ស្រី អាយុ៦០ឆ្នាំ អាជីវករ ជាផ្ទះផ្តើមឆេះ៕