កូរ៉េខាងត្បូង ៖ មនុស្សចំនួន១៣នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយនៅប្រទេសកូរ៉េខាងត្បូងក្រោយពីទូកនេសាទមួយគ្រឿងបានបើកបុកនឹងនាវាចាក់ប្រេងបណ្ដាលឲ្យលិចកាលពីថ្ងៃអាទិត្យម្សិលមិញ។
មន្ត្រីឆ្មាំសមុទ្រប្រទេសកូរ៉េខាងត្បូងបាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងនៅពេលមនុស្សចំនួន៦នាក់ក្នុងចំណោម១៣នាក់ដែលត្រូវបានជួយសង្គ្រោះកំពុងសន្លប់ស្ថិងក្នុងស្ថានភាពធ្ងន់ធ្ងរ។ មន្ត្រីនេះបានបញ្ជាក់ថា មនុស្សចំនួន២២នាក់បានជិះនៅលើទូកនេសាទនៅពេលទូកនេះបានក្រឡាប់លិចក្រោយពីបានបុកជាមួយនាវាចាក់ប្រេងនៅជិតទីក្រុងកំពង់ផែអ៊ីនឈាន់ប្រទេសកូរ៉េខាងត្បូង។ ចំណែកនាវាចាក់ប្រេងមិនបានរងការខូចខាតអ្វីទេ។
ជាមួយគ្នានោះប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងគឺលោក មូន ជេអ៊ីន បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទបញ្ជូនឆ្មាំសមុទ្រជាង១០នាក់ នាវាជើងទឹកមួយចំនួន និងឧទ្ធម្ភាគចក្រយ៉ាងតិច៤គ្រឿងទៅកន្លែងកើតហេតុ៕