កម្មករ​រោងចក្រ «​ណាន​តា​យ​» ប្រមាណ​២០០​នាក់​ផ្ទុះ​ការតវ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2017 ក+ ក-

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ​នេះ កម្មករ​-​កម្មការិនី​រោងចក្រ « ណាន​តា​យ » ប្រមាណ​២០០​នាក់ ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ បាន​ផ្ទុះ​កូដកម្ម​តវ៉ា​ទាមទារ ប្រាក់បៀវត្សរ៍​ជាច្រើន​ចំណុច ពី​ថៅកែ​រោងចក្រ ។​
​យ៉ាងណាក៏ដោយ ភ្លាមៗ នោះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ សហការ​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​បាន​ចុះ​អន្តរាគមន៍​សម្របសម្រួល​និង​ពិភាក្សា​រក​ដំណោះស្រាយ ។ ក្រោយ​ការពិភាក្សា​ប្រជុំ​រក​ដំណោះស្រាយ អស់​រយៈពេល​ជាង​១​ម៉ោង​រួចមក អាជ្ញាធរ​សម្រេចយក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ជា​ថ្ងៃ​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ ជូន​បងប្អូន​កម្មករ​ឲ្យ​បាន​រួចស្រេច ក្នុងពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ។​
​លោក​អភិបាលរង​បាន​បញ្ជាក់ថា មូល​ហេតុដែល​អាជ្ញាធរ​មិនអាច​ដោះស្រាយ​ជូន​បងប្អូន​នៅថ្ងៃនេះ​បាន គឺ​ដោយសារ​ម្ចាស់​រោងចក្រ ដែល​ជនជាតិ​ចិន កំពុង​ជាប់រវល់​នៅឯ​ប្រទេស លុះ​ថ្ងៃទី​៦ ទើប​ត្រឡប់មកវិញ ទើប​អាជ្ញាធរ​សម្រេច​ដោះស្រាយ​នៅ​ថ្ងៃទី​៦​តែម្តង ៕