ចាប់ខ្លួនជន​ល្មោ​ម​កាម​ ករណីរំលោភនារីសតិមិនគ្រប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017 ក+ ក-

​ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​បានសម្រេច កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​៤ ខែ​ឆ្នូ ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ចម្ការ​ស្វាយចន្ទី​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​៥ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​
​អធិការរង​ទទួលបន្ទុក​សណ្តាប់ធ្នាប់​សាធារណៈ លោក ពុធ សា​វី បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ឆ្នូ​នេះ​ថា ជនរងគ្រោះ​ឪពុក​ប្រើ​ទៅ​បោក​ខោអាវ​ម្នាក់ឯង​នៅ​ខាងក្រោយ​ផ្ទះ​របស់ខ្លួន ហើយ​ត្រឡប់មកផ្ទះ​វិញ​ជួប​ជនសង្ស័យ​ចាប់រំលោភ​នៅ​ចម្ការ​ស្វាយចន្ទី​បានសម្រេច​តែម្តង​។ លោក​អធិការរង​បាន​បន្តថា បន្ទាប់មក​មាន​ក្មេង​ម្នាក់​បាន​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ ហើយ​ក្មេង​នោះបាន​រត់​ទៅប្រាប់​ឪពុក​ស្ត្រី​រងគ្រោះ ហើយ​មក​វាយ​ទៅលើ​ជនសង្ស័យ​២​ដំបង រួច​តេ​ប្រាប់​សមត្ថកិច្ច​ចុះមក​ឃាត់ខ្លួន​តែម្តង​។​
​អធិការរង​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ ធ . វ អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ស្នាក់នៅ​ក្នុងបន្ទុក​ឪពុកម្តាយ ហើយ​នាង​ក៏មាន​សតិ​មិន​គ្រប់​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ធួ​យ ធឿន ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕