មុខសញ្ញា​ឆក់​យ៉ាងសកម្ម​ចំនួន​៣​នាក់​ត្រូ​វបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017 ក+ ក-

​ភ្នំពេញ ៖ មុខសញ្ញា​ឆក់​តាមផ្លូវ​កាលពី​យប់​មិញ​នៅតាម​ផ្លូវ​២១៧​វេ​ង​ស្រេង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌមានជ័យ​សហ​ការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ក្របួច​បាន​ទាំង​ចង្កោម​កាលពី​វេលា​ម៉ោង​១១ និង​៥០​នាទី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទី​១​ឈ្មោះ លី ប៊ុន​លីម ភេទ​ប្រុស ​អា​យុ១៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ខ្វារ​សង្កាត់​ដង្កោ​ខ​ណ្ខ​ដង្កោ។ ទី​២ ឈ្មោះ ច​ន រី ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ឬ​ស្សី​សង្កាត់​ស្ទឹងមានជ័យ​២ និងទី​៣ ឈ្មោះ សំ ចាន់​មុន្នី ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​តា​ឡី​សង្កាត់​ស​ង្កោ​ខ​ណ្ខ​ដង្កោ​។​
​ជនរងគ្រោះ​ឈ្មោះ នាង លាង​ឆេង ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ​មុខរបរ​អ្នកលក់​គ្រឿងសំអាង​នៅ​ម្តុំ​ធនាគារ​កាណាឌីយ៉ា​កណ្តាល​បាន​ប្រាប​អោយដឹងថា​មុនពេល​ដែលមាន​ក្រុម​ក្មេង​ទំនើង​មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​នេះ​ដោយ​រូបនាង​បាន​ជិះ​ម៉ូតូ​ជាមួយនិង​ប្តី​ចេញពី​កន្លែង​លក់​ត្រឡប់ទៅផ្ទះ​វិញ​នៅឯ​ភូមិ​ថ្មគោល​សង្កាត់​ចោមចៅ​ខ​ណ្ខ​ពោធិ​សែន​ជ័យ​ស្រាប់តែ​កំពុងតែ​ធ្វើដំណើរ​នៅតាម​ផ្លូវ​២១៧​វេ​ង​ស្រេង​ដល់​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ​ក៏មាន​ម៉ូតូ​៣​គ្រឿង​ជិះ​មក​ក្បែរ​ក៏​ឆក់​កាបូប​តែ​ដោយ​រូបនាង​ចាប់​កាបូប​នោះ​ជាប់​ធ្វើអោយ​ជន​ង្ស័​យ​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​បាន​ដួល​ពេលនោះ​ក៏មាន​អ្នក​ធ្វើំ​ណើ​រ​តាមផ្លូវ​ជួយ​ដេញចាប់បាន​ម្នាក់​ចំណែក​បក្ស​ពួកវា​ផ្សេងទៀត​បាន​រត់គេចខ្លួន​អស់ហើយ​បាន​ប្រគល់អោយ​សមត្ថកិច្ច​។​
​តាម​សម្តី​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា ដោយមាន​សាកសួរ​ទៅលើ​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន​កាលពី​យប់​ក៏បាន​ដឹង​ពី​គ្នីគ្នា​វា​នៅ​សម្ងំ​លាក់ខ្លួន​បាន​បន្ត​ទៅយក​នៅ​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​បាន​២​នាក់​បន្តទៀត ហើយ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ហើយ​កម្លាំង​សមត្ថកិច្ច​នឹង​បន្តទៅ​ស្រាវជ្រាវរ​កប​ក្យ​ពួកវា​បន្តទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​បាននិងកំពុង​ឃុំខ្លួន​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​១​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕