លោក រ៉ុង ឈុន ស្នើ​ទៅ​តុលាការ​សុំ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ លោក រ៉ុង ឈុន អតីត​សមាជិក​គណៈកម្មាធិការ​រៀប ចំការ​បោះឆ្នោត (​គជប​) នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានដាក់​លិខិត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​ជួប​សួរសុខទុក្ខ លោក កឹម សុខា នៅ​គុគ​ត្រពាំង​ផ្លុ​ង​នា​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង​៩៖៣០​នាទី​ព្រឹក ។​
​គេ​មិនដឹងថា តើ​តុលាការ​នឹង​សម្រេច​តាម​ការស្នើសុំ​របស់​ក្រុម​លោក រ៉ុង ឈុន នោះ ឬ​យ៉ាងណា នោះទេ ខណដែល​ករណី​លោក កឹម សុខា នេះ កន្លងមក​សូម្បីតែ​ក្រុមគ្រួសារ​មិនទាន់​អាច​ចូល​សួរសុខទុក្ខ​បាន​នៅឡើយ ៕