១១ខែ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង៣ពាន់ករណី ស្លាប់មនុស្ស១,៦១៧នាក់ និងរបួស៥,១០៧នាក់
រាជធានីភ្នំពេញ ៖ តាមរបាយការណ៍រយៈពេល១១ខែឆ្នាំ ២០១៧ របស់អនុគណៈកម្មទី២បង្ហាញថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣,២៣៤លើក បណ្តាលអោយស្លាប់ចំនួន១,៦១៧នាក់ និងរងរបួសចំនួន៥១០៧នាក់។
របាយការណ៍ដដែលបញ្ជាក់ថា ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន គ្រោះថ្នាក់ថយចំនួន១០៤លើក ស្មើនឹង៣% ស្លាប់កើន៤១នាក់ ស្មើនឹង២.៦% របួសថយចុះ ៨៥៥នាក់ ស្មើនឹង១៤% បង្កឡើងដោយល្មើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ ១៧%, មិនប្រកាន់ស្តាំ ១៣%, វ៉ាជែង១១%, បត់មិនប្រយ័ត្ន១០%, ស្រវឹង១០%, កក្តាយានយន្ត៤%, និងងងុយគេង១% ។ អ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន៧៦% (៨៣% មិនពាក់មួក)៕