ឃុំជនសង្ស័យ​៥​នាក់ដែល​បន្លំ​ខ្លួន​ធ្វើ​សមត្ថកិច្ច​ដើរ​គាបស៊ី​ពេលយប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2015 ក+ ក-

ភ្នំពេញ​៖ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កាលពី​ថ្ងៃទី​១៦ ខែមីនា បាន​បង្ហាញមុខ​ជនសង្ស័យ​៥​នាក់ ដែល​កន្លងមក​តែងតែ​បន្លំ​ខ្លួន​ធ្វើជា​សមត្ថកិច្ច ហើយ​ឆ្លៀត​ពេលធ្វើ​សមត្ថកិច្ច​នៅពេល​យប់ ដើម្បី​ប្លន់​យក​សម្ភារ និង​គំរាម​ជនរងគ្រោះ​ឱ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​ដើម្បី​យកលុយ​មកឱ្យ​ពួកគេ​។​

​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ថ្លែង​ឱ្យដឹង ថា នៅ​ថ្ងៃទី​១៣ និង​១៤ ខែមីនា ឆ្នាំ ២០១៥ សមត្ថកិច្ច​របស់លោក​បាន​ឃាត់ ខ្លួន​ជនសង្ស័យ​៥​នាក់ ទី​១.​ឈ្មោះ វិមល ហៅ​ជា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ​២២២ ផ្លូវ​លេខ​១០៧ សង្កាត់​អូរឫស្សី​៤ ខណ្ឌ​៧​មករា (​ឃាត់ ខ្លួន​ថ្ងៃទី​១៣​មីនា​), ទី​២​ឈ្មោះ ឃួន ថាវ រិ​ទ្ធិ ហៅ​ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន ទីលំនៅ​ផ្ទះ​លេខ​៩៩ ផ្លូវលំ ភូមិ​ក្បាល ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ ជា សន្ដិសុខ​ភោជនីយដ្ឋាន​បុ​បា្ព​ជាយដែន​, ទី​៣.​ឈ្មោះ រិ​ទ្ធ រដ្ឋា ហៅ​ទីទុយ​០៩ ភេទ ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​១៨៧ សង្កាត់​ទំនប់ទឹក ខណ្ឌ ចំការមន ឃាត់ខ្លួន​ថ្ងៃទី​១៣​មីនា​, ទី​៤.​ឈ្មោះ ប៉ែន ល័​ក្ខ​វុ​ឌ្ឍឺ​នា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ មុខរបរ​មិន​ពិតប្រាកដ ឃាត់ ខ្លួន​ថ្ងៃទី​១៤​មីនា និង​ទី​៥.​ឈ្មោះ ខាត់ រិ​ទ្ធ ហៅ​៣៤ ហៅ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រញំង​អង្គ ឃុំ​ព្រៃ​ស្លឹក ខេត្ដ តាកែវ ឃាត់ខ្លួន​ថ្ងៃទី​១៤ ខែមីនា​។​

ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥ នាក់​នេះ សមត្ថកិច្ច​រឹបអូស​បាន​អាវុធខ្លី ០១​ដើម​ម៉ាក​រ៉ូឡូ ពណ៌​ស មាន​គ្រប់​ចំនួន ១២​គ្រាប់ វិទ្យុទាក់ទង ០២​គ្រឿង ខ្នោះដៃ​០១​គ្រឿង ដំបងឆក់​០១​ដើម និង​ម៉ូតូ​ស្គូ​ពី​០១ គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AU- 1222 ។​

​ប្រភព​ដដែល បានឱ្យដឹង​ទៀតថា កន្លងមក​ជនសង្ស័យ ទាំងអស់នេះ​តែង​ធ្វើ​សកម្មភាព​ដូចជា សមត្ថកិច្ច​ស្របច្បាប់​ដោយ​ជិះ​ម៉ូតូ​នៅ ពេល​កណ្ដាលអធ្រាត្រ​ជួប​ជនរងគ្រោះ នៅពេលណា តែង​កៀង​ជន​រង​ទៅ​កន្លែង ស្ងាត់​ដើម្បី​ប្លន់​យកលុយ គ្រឿង​អ​ល​ង្ក​ការ ឬ​ម៉ូតូ​។ មានពេលខ្លះ​ពួកគេ​កៀប​ជនរងគ្រោះ​ឱ្យ​យក​ម៉ូតូ​ទៅ​បញ្ចាំ​នៅ​កុងស៊ី រួច​យកលុយ​មក​ប្រគល់ឱ្យ​ពួកគេ ដែល​ករណីនេះ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្ដច្រឡំ​ថា​ពួកគេ​ជា​សមត្ថកិច្ច​ល្បាត ពេលយប់​។ ពួកគេ​តែង​គំរាម​នាំយកទៅ​ដាក់គុក​ច្រ​វ៉ា​ក់ដោយ​ចោទថា ជិះ​ម៉ូតូ​ពេលយប់​ដើរ​លក់​គ្រឿងញៀន​ឬ​ជិះ​ម៉ូតូ​គ្មាន​ឯកសារ​ជាប់​ក្នុង​ខ្លួន​ជាដើម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជធានី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​តាមច្បាប់​៕18bnb

38nb