រដ្ឋសភាបោះឆ្នោតឱ្យលោក នុត សុខុម ធ្វើជាអនុប្រធាន គ.ជ.ប
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ រដ្ឋសភាបានបោះឆ្នោតលោក នុត សុខុម ឱ្យធ្វើជា អនុប្រធានគ.ជ.ប ។ ចំណែកលោក ហ៊ែល សារ៉ាត់ និង លោក ឌឹម សុវណ្ណារុំ បានជាប់ជាសមាជិកគ.ជ.ប ផងដែរ ។
ទន្ទឹមនោះរដ្ឋសភាក៏បានការប្រកាសសុពលភាពរបស់ តំណាងរាស្ត្រថ្មី១៦រូបផងដែរ ដែលតំណាងរាស្ត្រថ្មីទាំង១៦រូបនោះនៃរដ្ឋសភា បានបញ្ចប់ហើយ នៅវេលាម៉ោងជិត៩ និង០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងចូលស្បថកាន់តំណែងនៅរដ្ឋសភា ក្នុងថ្ងៃនេះតែម្តង ៕