អាមេរិក ៖ សហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌសេដ្ឋកិច្ចជាថ្មីម្ដងទៀតទៅលើមេដឹកនាំយោធាមួយនៅប្រទេសមីយ៉ាន់ម៉ា និងក្រុមហ៊ុនមួយចំនួនទៀតដែលមានទំនាក់ទំនងជាមួយមេដឹកនាំទាំងនេះដោយសារវិបត្តិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាក់ឃីននៅភាគខាងជើងប្រទេសក្នុងតំបន់អាស៊ានមួយនេះ ខណៈដែលកំពុងពិភាក្សាជាមួយបង់ក្លាដែសពិភាក្សាពីការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនោះ។
មន្ត្រីជំនាញបាននិយាយថា បើសិនសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសមីយ៉ាន់ម៉ាមែន វាអាចធ្វើឲ្យខាតប្រយោជន៍និងរារាំងដល់អន្តរកាលរបស់ប្រទេសនេះដែលកំពុងងាកចេញពីរបបសឹកយោធាជាច្រើនទសវត្សរ៍មកហើយឆ្ពោះទៅរករបបលទ្ធិប្រជាធិបតេយ្យ។ មន្ត្រីជំនាញលោក ហ័រស៊ី បាននិយាយថា ទណ្ឌកម្មទាំងនេះនឹងមិនទំនងជាប៉ះពាល់ខ្លាំងទៅលើគោលនយោបាយនៅប្រទេសមីយ៉ាន់ម៉ាទេ ខណៈប្រទេសនេះទើបតែបានរួចផុតពីទណ្ឌកម្មបានប៉ុន្មានឆ្នាំនេះដែលគេបានដាក់ទណ្ឌកម្មរយៈពេលជាច្រើនទសវត្សរ៍មកហើយ៕