ភ្នំពេញ ៖ រឿងមួយដែលអោយធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានស្ត្រីវ័យក្មេងពោះធំម្នាក់មកជួលបន្ទប់បានមួយថ្ងៃហើយបានសម្រាលបានកូន រួចទុកកូនម្តាយបែបជាគេចខ្លួនបាត់ ហើយទារុកានោះត្រូវបានបុរសម្នាក់ប្រទះឃើញបង្កអោយមានការភ្ញាក់ផ្អើលកាលពីវរេលាម៉ោង២២និង៤០នាទីយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល4B ជាន់ទី២ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទារិកាដែលត្រូវបានគេប្រទះឃើញ និងបានធ្វើការជួយសង្គ្រោះនោះមានសុខភាពល្អធម្មតា។ ក្រោយពេលបង្កើតបានកូនស្រីនោះហើយភ្លាម ម្តាយទារិកានោះបានរត់គេចខ្លួនបាត់ ដោយទុកអោយទារិកានោះស្រែកយំនៅក្នុងផ្ទះម្នាក់ឯង។
បុរសម្នាក់ដែលបានប្រទះទារិកានោះមុនគេមានឈ្មោះ សំ សៅ អាយុ៣១ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅបន្ទប់ជួលក្បែរបន្ទប់កើតហេតុ។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ហួរ ប៉េង អាយុ៥៤ឆ្នាំមុខរបរលក់ចាហួយ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពុងចាម។
តាមប្រភពពីបុរសឈ្មោះ សំ សៅ បានរៀបរាប់អោយដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃកើតហេតុខាងលើ ដោយសារតែបន្ទប់គាត់កង្ហាល់ខូច ស្អុកស្អាប់ពេកគាត់បានចេញមុខបន្ទប់គាត់ ក៏បានឮសំលេងក្មេងស្រែកយំចេញពីបន្ទប់ខាងលើ តែទ្វាបែជាចាត់សោរពីខាងក្រៅធ្វើអោយគាត់មានការងឿឆ្ងល់ គាត់បានអឿតមានតាមប្រហោងអិ ស្រាប់តែឃើញទារិកាដែលទើបកើតប្រលាក់ឈាម និងមានជាប់ទង់សួត ក៏រត់ទៅប្រាប់ម្ចាស់ផ្ទះអោយមកជួយក្មេងនោះតែម្តង។
ក្រោយពេលទៅពិនិត្យនៅលើទារិកានោះមាន ប័ណ្ណ ប,ស,សមួយនិងអត្តសញ្ញាណប័ណ្ណមួយដែលមានឈ្មោះ អូនស្រីស្លូត ថ្ងៃខែឆ្នាំកំណើត ០៧.០៧.២០០០ ស្រុកកំណើតនៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ក្រោយពេលហេតុការណ៍នោះទារិកាស្រីនោះត្រូវបានម្ចាស់ផ្ទះយកមករក្សាទុកមួយយប់ដោយមិនឃើញម្តាយត្រលប់មកវិញ លុះព្រឹកឡើងទើបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានមានរួចប្រគល់ទៅអោយ មន្ទីរសង្គមកិច្ចចិញ្ចឹមថែរក្សាបណ្តោះអាសន្ន៕