ខេត្តបាត់ដំបង ៖ សាច់មាន់ខូចគុណភាពចំនួន១៥០គីឡូក្រាម និងពងមាន់ស្អុយ១០០គ្រាប់ត្រូវបានសមត្ថិកិច្ចបង្ក្រាបនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៥ព្រឹក ។
លោក តូផា ប្រធានស្នាក់ការកាំកុងត្រូលច្រកអូររំដួលបានដឹកនាំកម្លាំងជំនាញមន្ត្រីកាំកុងត្រូលនិងប៉ូលីសប៉ុស្ដិ៍ ច្រកទ្វារអូររំដួលស្ទាក់ចាប់សាច់មាន់ខូចគុណភាពចំនួន១០០គីឡូក្រាមនំខូចគុណភាពគ្មានស្លាកសញ្ញាចំនួន៤៥គីឡូក្រាមនិងពងមាន់ស្អុយ ដែរខូចគុណភាពចំនួន១០០គ្រាប់ដែលឈ្មួញដាក់បង្កប់ក្រោមទឹកក្រូចឌីឌូកេវ ហើយនៅថ្ងៃទី១០ខែធ្នូរ ឆ្នាំ២០១៧វេលាម៉ោង០៩.០០នាទីកម្លាំងជំនាញកាំកុងត្រូលច្រកអូររំដួលបានស្ទាក់ចាប់សាច់មាន់ខូចគុណភាពចំនួន៥០គីឡូក្រាម និងថ្នាំជក់ខូចគុណភាព០១កេសដាក់បង្កប់ក្រោមបន្លែ ស្ថិតនៅចំណុចច្រកអូររំដួលភូមិអូរថ្មី ឃុំពេជ្រចន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។ ដោយឈ្មួញមានឈ្មោះ កេវ មុំ ភេទស្រីអាយុ៣០ឆ្នាំ មានទីលំនៅភូមិភ្នំតូចឃុំពេជ្រចន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
យោងតាមចម្លើយសារភាពរបស់ឈ្មួញដែរមានឈ្មោះដូចខាងលើនោះ៖សាច់មាន់ខូចគុណភាពហើយនំដែលគ្មានស្លាកសញ្ញពងមាន់ស្អុយ និងថ្នាំជក់ ដែរបង្កប់លើរទេះក្រោមទឹកក្រូចឌីឌូកេវនិងដាក់បង្កប់ក្រោមបន្លែ ទាំងអស់ហ្នឹងពិតជារបស់គាត់មែន។
យោងតាមប្រសាសន៍ លើកឡើងពីលោក តូផា ប្រធានស្នាក់ការកាំកុងត្រូលច្រកអូររំដួល បានប្រាប់ដល់មេគង្គប៉ុស្ដិ៍ថា៖ រាល់អីវ៉ាន់ដែលនាំចេញលោកតែងតែអោយកម្លាំងជំនាញឆែកឆេរខ្លាចឈ្មួញដាក់បង្កប់ដូចដែរមានកន្លងមកអញ្ចឹង ហើយលោកនៅតេបន្ត យកចិត្តទុកដាក់ និងអោយមន្ត្រីជំនាញកាំកុងត្រូលតាមទប់ស្កាត់ការហូរចូលសាច់មាន់ខូចគុណភាពនិងអីវ៉ាន់ផ្សេងៗដែលហួសដឺឡេ មកពីប្រទេសថៃ ដោយឡែកនោះឈ្មួញ ដែលធ្លាប់ដឹកពីមុនមកបានធ្វើកិច្ចសន្យាកន្លងមកហ្នឹងលែងហ៊ានដឹកហើយ ស្រាប់តែចេញឈ្មួញមកថ្មីផ្សេងទៀត ទួសជាយ៉ាងណាឈ្មួញទាំងនោះមិនគេចផុតពីការតាមប្រម៉ាញ់របស់ កម្លាំងជំនាញរបស់លោកដែរ។
បច្ចុប្បន្នមន្ត្រីជំនាញកាំកុងត្រូលបានត្រួតពិនិត្យរួច បានសហការជាមួយមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធនៅច្រកទ្វារអូរ រំដួលយកទៅដុតកន្ទេចចោល៕