សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ​រឿង​ជំរិត​ទារប្រាក់​៨០​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2017 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ តាម​ព័ត៌មាន​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ​នេះ នគរបាល​ខេត្ត​ព្រះសីហនុ នឹង​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៣​នាក់ ដែល​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​ជំរិត​ទារប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ ពី​ជន​ជាតិចិន​ដូចគ្នា​ទៅ​តុលាការ ។​
​គួ​រម្លឹកថា ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ក្នុង​បុរី​ប៊ី​អេស​អូ​មួយ ក្នុង​ក្រុមទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខណដែល​ករណីនេះ សមត្ថកិច្ច​ក៏បាន​រំដោះ​ជនរងគ្រោះ​ដោយ​សុវត្ថិភាព​ផងដែរ ។​
​សមត្ថកិច្ច​ជំនាញ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១.​ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២.​ឈ្មោះ DAI HONGDA ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣.​ឈ្មោះ LIN JINPEI ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ LI FUJIE ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ពាណិជ្ជករ និង​ជា​ជន​ជាតិចិន​ដូចគ្នា​។ ចំណែក​វត្ថុតាង​រឹបអូស​បាន កាំភ្លើងខ្លី​១​ដើម ម៉ាក​BERITA STOM បង់​ចំនួន​២ គ្រាប់​ចំនួន​១០​គ្រាប់​, កូន​កាំ​ប៊ិ​ត​១, ខ្សែ​ចងរឹត​(​ស៊ី​ល​)២​ដុំ ទូរស័ព្ទដៃ​៦​គ្រឿង និង​រថយន្ត​ម៉ាក​លុ​ច្ស​ស៊ី​ស​១​គ្រឿង ៕