ក្រសួងមហាផ្ទៃព្រមានជនខិលខូចយកឈ្មោះថ្នាក់ដឹកនាំទៅឆបោករត់ការតែងតាំងមុខតំណែង
រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសដែលបានផ្សព្វផ្សាយនៅថ្ងៃនេះ ក្រសួងមហាផ្ទៃ បានធ្វើការព្រមានដល់ជនខិលខូច ដែលបន្លំប្រើឈ្មោះថ្នាក់ដឹកនាំ អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ និងលោក រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ដើម្បីរត់ការតែងតាំងមុខតំណែងមន្ត្រី នៅតាមមូលដ្ឋាន ។ ក្រសួងមហាផ្ទៃក៏បានអំពាវនាវផងដែរ កុំឲ្យចាញ់បោកជនខិលខូចទាំងនោះ ។
តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា បច្ចុប្បន្ន អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ បានដាក់ពាក្យជូនសមត្ថកិច្ចជំនាញ ដើម្បីធ្វើការស្រាវជ្រាវ និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ ទន្ទឹមនោះក្រសួងក៏បានជំរុញឱ្យមន្ត្រីនៅមូលដ្ឋានរាយការណ៍ជាបន្ទាន់ ក្នុងករណីដែលមានការឆរបោកបែបនេះ៕