ស្ត្រី​ជា​មេ​ឆ្នោត​កន្ទុយលេខ​ម្នាក់​ត្រូវ​នគរបាល​ចាប់​បញ្ជូនទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2017 ក+ ក-

ខេត្តបាត់ដំបង ៖ កម្លាំងចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​នៅក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ ដោយបាន​ឃាត់ខ្លួន​ស្ត្រី​ជា​មេ​ឆ្នោត​ម្នាក់ រួម​និង​វត្ថុតាង​មួយចំនួន​។​
​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​ជា​មេ​ឆ្នោត​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ សូ ភី​រម្យ អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ មុខរបរ​លក់​សំបុត្រ​រថយន្តក្រុង នៅ​ផ្សា​របឹង​ឈូក​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​រួមមាន ៖ ទូរស័ព្ទ iPhone ០៣​គ្រឿង ទូរសារ iPaid០១​គ្រឿង ប្រាក់រៀល ២​លាន ៧៤​ម៉ឺន​រៀល ប្រាក់​ដុល្លារ​១៨០​ដុល្លារ ប្រាក់​បាត​១​ពាន់​បាត ក្រដាស​កត់​កន្ទុយលេខ​ប្រចាំថ្ងៃ មួយចំនួន​។ អ្នកប្រព្រឹត្តិ​ជា​មេ​ឆ្នោត រួមទាំង​វត្ថុតាង​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕