ព្រឹកនេះតុលាការបន្តសួរចម្លើយលោក កឹម សុខា
រាជធានីភ្នំពេញ ៖ តាមលិខិតអញ្ជើញមេធាវីរបស់សាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ ចៅក្រស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នឹងបន្តសួរចម្លើយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំបន្ថែមទៀត ពាក់ព័ន្ធបទល្មើសក្បត់ជាតិ។ លិខិតដដែលបញ្ជាក់ថា ការសាកសួរនេះនឹងធ្វើឡើងនៅបន្ទប់សាកសួរ នៃមណ្ឌលអប់រំកែប្រែទី៣ «ម៣» (ពន្ធនាគារត្រពាំងផ្លុង) ខេត្តត្បូងឃ្មុំ ដែលជាកន្លែងឃុំខ្លួន លោក កឹម សុខា៕