កម្ពុជានឹងចុះត្រជាក់លើកទី២ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២
រាជធានីភ្នំពេញ ៖ យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាធាតុនៅប្រទេសកម្ពុជានឹងចុះត្រជាក់ជាលើកទី២ ចាប់ថ្ងៃទី១៩ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ ដោយសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលមកគ្របដណ្ដប់លើជ្រោយឥណ្ឌូចិន។ ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងព្ឍសានខ្លាំង ក៏បង្កើតឥទ្ធិពលមកលលកម្ពូជា។
លក្ខណៈបែបនេះ និងធ្វើឲ្យសីតុណ្ហភាពអប្បបរមានៅកម្ពុជា ថងចុះខ្លាំង ឯល្បឿនខ្យល់ជំនោរបក់ពីទិសខាងជើង ក៏មានឥទ្ធិពលខ្លាំង ក្នុងមាន ខេត្តឧត្តរមានជ័យ , ព្រះវិហារ, ស្ទឹងត្រែង, រតនគិរី,មណ្ឌលគិរីនិងប៉ែលិន និងមានសីតុណ្ហភាពអប្បរមាមានពី ១៦-១៧ អង្គស្សាសេ៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ក្រសួងខាងក្រោមនេះ ៖