តាម Reuters នៅថ្ងៃទី ១៧ មីនា នេះ សម្ព័ន្ធក្រុមហ៊ុនអេឡិចត្រូនិច LG Electronics របស់កូរ៉េខាងត្បូងប្រកាសថា ក្នុងឆ្នាំ២០១៥ នេះ ក្រុមហ៊ុនផលិតទូរទស្សន៍ធំលំដាប់ទី២របស់ពិភពលោក នឹងផ្ទេរចង្វាក់ផលិតកម្មទូរទស្សន៍ពីថៃមកប្រទេសវៀតណាម ដើម្បីធានាបណ្តាកក្តាបរិមាណនៃទិន្នផល និងចំណាយ ។
តាមលោក Nipon Wongsaengarunsri នាយកទីផ្សាររបស់ LG Electronics ថៃ សម្ព័ន្ធក្រុមហ៊ុនចង់បង្កើតមូលដ្ឋានប្រចាំតំបន់មួយ បំពាក់ដោយចង្វាក់ផលិតកម្មថ្មី ដែលគុណភាពទូរទស្សន៍ប្រហាក់ប្រហែលនឹងបណ្តាចង្វាក់ផលិតកម្ម នៅតាមរោងចក្ររបស់ LG នាសាម៉ីប្រទេស ហើយវៀតណាមជាជម្រើសល្អបំផុតសម្រាប់ពួកគេ ។
នៅថៃ LG ១ឆ្នាំៗ ផលិតទូរទស្សន៍ប្រមាណ ៦០០.០០០ គ្រឿង មានតម្លៃសរុប ៨ ពាន់លានបាត (២៤៣ លានដុល្លារ) ក្នុងនោះ ១០០.០០០ គ្រឿង សម្រាប់ការនាំចេញ ។
ប្រសិនបើប្រទេសកម្ពុជាយើង នៅបន្តគិតតែបណ្តុះបណ្តាល បរិញ្ញា បណ្ឌិត… ដែលមិនមែនវិស័យឪស្សាហកម្ម នោះអនាគតពុំមានរោងចក្រ ឬ បើមាននោះ ក៏កម្មករនៃរោងចក្រទាំងនោះ ប្រាកដជជនជាតិដទៃក្នុងសហគមន៍អាស៊ានដែលពួកគេមានទាំងជំនាញ និងចំណេះដឹងខ្ពស់ គ្រាដែលសហគមន៍នេះធ្វើសមាហរណកម្ម ៕