ឃាត់ខ្លួន​ជនជាតិ​រុស្ស៊ី​ម្នាក់​​ករណី​ប្រើប្រាស់​ឯកសណ្ឋាន​យោធា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2017 ក+ ក-

ខេត្ត​កែប ៖ ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ពីបទ​ប្រើប្រាស់​ឯកសណ្ឋាន​យោធា ប្រើ ប្រាស់​ខ្នោះ ដៃ​នឹង​វ​ទ្យុ​ទាក់ទង​ខុសច្បាប់​នឹង​សង្ស័យ​ប្រើ​កញ្ឆា​ខុសច្បាប់​នៅផ្ទះ​ជួល ខណៈដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើ​ជា​ជនជាតិ​រុស្ស៊ី ឈ្មោះ Vlasovilya ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ កាន់​លិខិត​ឆ្លង ដែន​លេខ 714309033 ជា​អ្នកទេសចរ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កែប សង្កាត់​ក្រុងកែប​។ ចំណែក​វត្ថុតាង​ដកហូត​បានរួម​មាន ៖ ខ្នោះដៃ​មួយគូរ​, វិទ្យុទាក់ទង​២​គ្រឿង​, ស្រោមកាំបិតស្នៀត​មួយ​, អាវ​ក្រោះ​មួយ​៥, ខោ​ប៉ា​រ៉ា​មួយ​, សាំង​តេ​រ៉ុង​មួយ​, ទ្រនាប់​ក្បាលជង្គង់​មួយគូ និង​ទ្រនាប់​កែងដៃ​មួយគូ​។ ក្រៅពីនោះ​ឆែកឆេរ​ក្រៅ ផ្ទះ​(​ចំងាយ​៣-៤​ម៉ែត្រ​) រកឃើញ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​និង​កញ្ឆា​ក្រៀម​មួយកញ្ចប់​ទំងន់​ជាង​មួយ​ខាំ​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​នីតិវិធី​ទៅ​តុលាការ​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕