ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ២១បេបង្កឲ្យកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅសង្កាត់តាខ្មៅ
ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មករ-កម្មការិនីរោងចក្រ «ហ្គាវ័ន្ដ» ជាង២០០នាក់បាននាំគ្នាបិទផ្លូវជាតិលេខ២១បេ នៅភូមិដីថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដើម្បីទាមទារឲ្យថៅកែរោងចក្របើកលុយជូនពួកគាត់។
តាមសេចក្ដីរាយការណ៍បានឲ្យដងឹថា នៅពេលក្រុមកម្មករ បានធ្វើការបិទផ្លូវជាតិ២១បេនេះបណ្ដាលឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ប៉ុន្ដែក្រោយមកអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចេញជួយអន្ដរាគមន៍ ដើម្បីបញ្ជៀសចរាចរណ៍ដោយឲ្យទៅតាមផ្លូវមាត់ទន្លេ និងផ្លូវក្នុងក្រុងតាខ្មៅ។
ក្រោយមានការបិទផ្លូវនេះផងដែរ អភិបាលរងក្រុងតាខ្មៅម្នាក់ បានដឹកនាំមន្ត្រីចុះទៅជួបជាមួយតំណាងរោងចក្រដើម្បីធ្វើការដោះស្រាយ ប៉ុន្ដែគិតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយនោះទេ៕