លោកស្រី ម៉ែន សំអន ត្រូវបាន​ព្រះមហា ក្សត្រត្រាស់បង្គាប់​ឲ្យ​ចូលនិវត្តន៍
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

​ភ្នំពេញ​៖ លោកស្រី ម៉ែន សំអន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ត្រាស់​ប​បង្គាប់​ដាក់​ឲ្យ​ចូលនិវត្តន៍​។​

​ចំណែក​មន្ត្រី ២ រូប​ផ្សេងទៀត នៅ​ក្រសួង​មុខងារសាធារណៈ គឺ​លោក រស់ សូ​ផាន់ ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១  ក៏​ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ឲ្យ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ និង​លោក ថោ មូល​ប៊ុន​ថា​ន ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ដាក់​ឲ្យ​ចូលនិវត្តន៍​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៤ ដែល​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤មាន​ខ្លឹមសារ​ដូចតទៅ​៖
​ត្រាស់បង្គាប់ មាត្រា​១: ដាក់​ឲ្យ​ចូលនិវត្តន៍​មន្ត្រីរាជការ​ចំនួន ៣ រូប នៅ​ក្រសួង​ចំនួន ២ ក្នុងឋាន​នន្តរ​ស័ក្តិ​ឧ​ត្ត​ម​មន្ត្រី នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​៖

ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​
១.​លោកស្រី ម៉ែន សំអន ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ចូលនិវត្តន៍​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣
​ក្រសួង​មុខងារសាធារណៈ​
១.​លោក​រស់ សូ​ផាន់ ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ចូលនិវត្តន៍​នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៤
២.​លោក​ថោ មូល​ប៊ុន​ថា​ន ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ចូលនិវត្តន៍ នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤​។​

​មាត្រា​២: លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហ​ហត្ថលេខា​តទៅ​៕

​លោកស្រី ម៉ែន សំអន​