កែច្នៃផាវធ្វើជាគ្រាប់បែកបោកយកត្រី តែផ្ទុះរបួសមនុស្ស២នាក់
បាត់ដំបង ៖ បុរស២នាក់នាំគ្នាយកផាវកែច្នៃធ្វើជាគ្រាប់បែក ទៅបោកយកត្រី បណ្តាលឲ្យត្រូវរបួសខ្លួនឯង កាលវេលាម៉ោង១៧,០០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិកែវមុន្នី ឃំុបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ប្រភពពី លោកវរ:សេនីយ៍ត្រី ស៊ីវ សុផល អាវុធហត្ថស្រុករុក្ខគិរីបានឲ្យដឹងថា មានករណីផ្ទុះគ្រាប់បែកឆ្នៃបោកត្រី ដែលមានគ្នា៤នាក់ បណ្តាលឲ្យមានការរងរបួស២នាក់ ធ្ងន់១នាក់ ស្រាល១នាក់។
1.ឈ្មោះខួ តូរី ប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិកេីតហេតុខាងលេី របួសធ្ងន់ បញ្ជួនទៅមន្ទីរពេទ្យបាត់ដំបង
2.ឈ្មោះឈឹម ឆាន ប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិកើតហេតុខាងលើ របួសភ្ខាងឆ្វេង ស្រាល ត្រូវបញ្ជួនទៅមន្ទីរពេទ្យបង្អែកស្រុកមោង៕ ដោយ ៖ សុផល