ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ ប ព នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នេះ បាន សេចក្តីជូនដំណឹង និងអញ្ជើញដល់អ្នកសារព័ត៌មានទាំងអស់ ឲ្យចូលរួមកម្មវិធីសិក្ខាសាលា ដែល ផ្តោតទៅលើអ្នកសាព័ត៌មាន និងការប្រឆាំងអំពើពុករលួយ។
ក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយសូមជម្រាបជូនដល់ អ្នកសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា អ ប ព នឹងរៀបចំបើកសិក្ខាសាលាក្រោមប្រធានបទ “អ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ” រយៈពេលមួយថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ ទី25 ខែធ្នូ ឆ្នាំ2017 ចាប់ពីម៉ោង 8:30នាទី ព្រឹក នៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយ មានរៀបចំទទួលអាហារថ្ងៃត្រង់ផងដែរ។
អង្គភាពប្រឆាំងអំពើពុករលួយ នឹងទទួលចុះឈ្មោះអ្នកសារព័ត៌មានដែលមានបំណងចូលរួម (រួមទាំងសារព័ត៌មានដែលបានលុបឈ្មោះ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃអាទិត្យ ទី24 ខែធ្នូ ឆ្នាំ2017 វេលាម៉ោង 17:00នាទី នៅអង្គភាពផ្ទាល់ ឬតាមរយៈទូរស័ព្ទេបស់មន្ត្រីប្រចាំការដូចខាង ក្រោមៈ
-លោក ឡឹក ពុំបូរិន 093 82 32 85
-កញ្ញា អ៊ឹង សៀកអៀង 089 80 93 45
-កញ្ញា ឡូវ សុខលាង 070 85 95 07
-កញ្ញា ហុង ស្រីវេត 088 898 28 27
-កញ្ញា អ៊ុ ផាណុង 086 83 22 70
-កញ្ញា ស្រី បុប្ផា 017 51 60 07
ក្នុងសេចក្តីជូនដំណឹងនេះ អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវសូមអ្នកសារព័ត៌ មាន ទាំងអស់ជ្រាបជាដំណឹង និងសូមអញ្ជើញចូលរួមឲ្យបានច្រើនកុះករផងដែរ៕