ក្រសួងសុខាភិបាលប្រកាសប្រមូលទឹកគោម្សៅ៣ប្រភេទ ក្រោយរកឃើញមានមេរោគឆ្លង
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យប្រមូលផលិតផលទឹកដោះគោម្សៅ៣ប្រភេទ ដូចជា សេលីយ៉ា អាដេ (CELIA AD), សេលីយ៉ា ម៉ាម៉ា (CELIA MAMA) និងពីកូត អេស អិល (PICOT SL) ក្រោយទទួលដំណឹងពីការមានឆ្លងមេរោគ សាលម៉ូណែលឡា (Salmonella) ក្នុងខ្សែសង្វាក់ផលិតកម្មមេរោគ ពីបណ្តាញអាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ និងសេចក្តីប្រកាសរបស់រោងចក្រឈ្មោះ ឡាក់តាលីសអាំងទែណាស្យូណាល់ (LACTALIS INTERNATIONAL) ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា មេរោគដែលមាននៅក្នុងផលិតផលម្សៅទឹកដោះគោទាំងនោះ អាចបង្កឱ្យមានគ្រោះថ្នាក់សុខភាពអ្នកប្រើប្រាស់ ពិសេសចំពោះទារក កុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន ៕