ប្រទះឃើញសម្លាក់កំពូលប្រាសាទ បន្ទាយឆ្មា ធ្វើពីមាសសុទ្ធទម្ងន់ ៧គ.ក្រ កប់ក្នុងដី
សៀមរាប ៖ មន្ត្រីអភិរក្សរបស់អង្គការយូណេស្កូ បានឲ្យដឹងថា កំពូលប្រាសាទបន្ទាយឆ្មា ធ្វើពីមាសសុទ្ធទម្ងន់ ៧គីឡូក្រាម ត្រូវបានក្រុមអភិរក្ស និងជួសជុលប្រាសាទបន្ទាយឆ្មា ក្នុងខេត្តបន្ទាយមានជ័យ បានរកឃើញកប់នៅក្នុងដី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កន្លងមកនេះ និងបានប្រគល់ជូនអាជ្ញាធរ ដើម្បីរក្សាទុក។
យោងតាមឯកសារបាន្យដឹងថា ប្រាសាទបន្ទាយឆ្មា គឺជាប្រាសាទមួយ ដែលបានកសាងឡើងពីចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់បុត្រា និងមេទ័ព ៤នាក់របស់ព្រះអង្គដែលបានពលីក្នុងសមរភូមិដេញចាមក្នុងឆ្នាំ១១៧៧។ប្រាសាទបន្ទាយឆ្មាមានទីតាំងស្ថិតក្នុងភូមិបន្ទាយឆ្មា ស្រុកពួក ខេត្តបន្ទាយមានជ័យ និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តបន្ទាយមានជ័យភាគខាងជើង៕