រថយន្ដ​ធុន​ធំ​ពីរ​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2015 ក+ ក-

​ខេត្តក្រចេះ​៖ រថយន្ដក្រុងរបស់​ក្រុមហ៊ុន​ វៀតណាម បើក​លឿន​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុកជាមួយ​រថយន្ដ​ដឹក​ដំឡូង បណ្តាល​ឲ្យ បុរស​ម្នាក់​ជា​ព្រូ​រថយន្ត បាន​ស្លាប់​យ៉ាង​រន្ធត់ និង​ជាង ១០​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល​។​ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​វេ​ល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ដ​ក្រចេះ​។​

សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ដក្រុង​ដឹក​អ្នកដំណើរ ជា​ជនជាតិ​វៀតណាម បានធ្វើ​ដំណើរ ចេញពី​ទីរួមខេត្ដ​ក្រចេះ លុះ​ពេលមកដល់ ភូមិសាស្ត្រ​ឃុំ ២​ធ្នូ បាន​បុក​ជាមួយ​រថយន្ត ដឹក​ដំឡូង​លាន់​ដូច​រន្ទះ បណ្ដាលឱ្យ​ព្រូ​រថយន្ដក្រុង ជា​ជនជាតិ​វៀតណាម ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​អ្នកបើករថយន្ដ ដែលជា​ជនជាតិ​វៀតណាម ដូចគ្នា​នោះ បាន​រងរបួស​ដាច់​ជើង ត្រូវ​បញ្ជូនទៅ​សង្គ្រោះ ភ្លាមៗ​ផងដែរ​។​

​ដោយឡែក អ្នកដំណើរ​ដែល​ជិះ នៅលើ​រថយន្ដក្រុង ដែល​ស្ថិតក្នុង​ភាព​តក់ស្លុត បាន​រងរបួស​ធ្ងន់​ស្រាល ចំនួន ១១​នាក់ ក៏​ត្រូវបាន​សមត្ថកិច្ច ជួយសង្គ្រោះ​បឋម និង​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ផងដែរ​។​

​សមត្ថកិច្ច​មិនទាន់​អាច​បញ្ជាក់ ពី​អត្តសញ្ញាណ​ជនរងគ្រោះ នៅឡើយ​ទេ ខណៈដែល​អ្នកបើក រថយន្ដ​ដឹក​ដំឡូង ដែលជា​ភាគី​បង្ក បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​តែ​រថយន្ត ដែល​ខូចខាត នៅ​កន្លែងកើតហេតុ​៕

Narin22