គ ជ ប ប្រកាសតែងតាំងអ្នកនាំពាក្យចំនួន២រូប គឺលោក ហង្ស ពុទ្ធា និងលោក ឌឹម សុវណ្ណារុំ
្នំពេញ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា គ ជ ប បានសម្រេចតែងតាំងលោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត និងលោក ឌឹម សុវណ្ណារុំ ដែលទើបក្លាយជា សមាជិកនៃស្ថាប័នឯករាជ្យមួយនេះ ធ្វើជាអ្នកនាំពាក្យ ដែល គ ជ ប នឹង មានអ្នកនាំពាក្យចំនួន ២រូប ជាផ្លូវការ។
ក្នុងសេចក្តីសម្រេចតែងតាំងរបស់ គ ជ ប ដែលធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ បានឲ្យដឹងថា គ ជ ប សម្រេចតែងតាំងអ្នកនាំពាក្យចំនួនពីររូប ដែលត្រូវបានជ្រើស រើសពីមន្ត្រីជាសមាជិក គ ជ ប គឺ លោក ហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត និងលោក ឌឹម សុវណ្ណារុំ សមាជិក គណៈកម្មាធិការរៀបចំការបោះឆ្នោតដែលទើបចូលជា សមាជិក ថ្មី របស់ គ ជ ប ៕