ប៉ូលិសផ្តល់លេខទូរស័ព្ទ៦ខ្សែ សម្រាប់ឱ្យពលរដ្ឋរាយការណ៍បន្ទាន់ក្នុងថ្ងៃបុណ្យសមុទ្រ
ខេត្តកែប ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញលេខទូរស័ព្ទចំនួន៦ខ្សែ ដើម្បីឱ្យប្រជាពលរដ្ឋអាចរាយការណ៍រាយការណ៍ ឬសុំអន្តរាគមន៍បន្ទាន់ក្នុងករណីមានគ្រោះថ្នាក់ផ្សេងៗ ឬមានមុខសញ្ញាដូចជាចោរលួច ឆក់ ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀត ដែលអាចកើតមានឡើង ក្នុងពិធីបុណ្យសមុទ្រនាខេត្តកែប ថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦។
លេខទូរស័ព្ទទាំង៦ ខ្សែមាន ៖ ១១៧, ៧៤០, ៧៤១, ៧៤២, ៧៤៣ និង៧៤៤ ។