ភ្នំពេញ ៖ ពិព័រណ៌ពាណិជ្ជកម្មថៃបំណាច់ឆ្នាំ២០១៧ ដែលគ្រោងនឹងរៀបចំឡើងនៅចុងខែធ្នូ ខាងមុខ នេះ ត្រូវបានតំណាង ពាណិជ្ជកម្មថៃ អះអាងយ៉ាងច្បាស់ថា នឹងនៅតែទទួលបានការគាំទ្រកាន់តែ ច្រើន ពីសំណាក់ប្រជាជនកម្ពុជា ដោយហេតុថា ផលិតផលថៃ មានគុណភាពល្អ ពិសេសតម្លៃ សមរម្យ និងលក់រាយ គ្រាដែលថ្មីៗកន្លងទៅនេះ ផ្សារដែលមានឈ្មោះល្បី (ម៉ាក្រូ) នៅប្រទេសថៃ បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជា។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ពិព័រណ៌ពាណិជ្ជកម្មថៃ ២០១៧ នៅថ្ងៃទី២៣ ខែធ្នូ នៅ រាជធានីភ្នំពេញ លោកស្រី ជីរ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃ ប្រចាំខេត្តសៀមរាប បាន មានប្រសាសន៍ថា ពិព័រណ៌នាពេលខាងមុខរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយផលិតផល និង ស្វែងរកថៃគូ ពាណិជ្ជកម្មថ្មីៗ និងដើម្បីជាការថែ្លងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រ ទំនិញ ថៃឲ្យមានឱកាស បានទិញទំនិញពីម្ចាស់រោងចក្រដោយផ្ទាល់ក្នុងតម្លៃដែលអាចធានាថា ធូរថ្លៃជាងតម្លៃនៅលើទីផ្សារយ៉ាង ពិតប្រាដក។
លោក យិន សុផា អ្នករៀបចំកម្មវិធីពិព័រណ៌ពាណិជ្ជកម្មថៃ លើកឡើងថា ពិព័រណ៌នេះមាន ក្រុម ហ៊ុន ចូលរួម និងស្តង់សរុបចំនួន២០០ ដែល មាននាំយកទំនិញមកដាក់បង្ហាញដូចជា សំភារៈ អគ្គិសនីនិងអេឡិច ត្រូនិក អាហារនិងភេសជ្ជះ សុខភាពនិង សម្ជស្ប និងវត្ថុអនុស្សាវរីយ៍ និងតុប តែងផ្ទះជាដើម ដែលនឹងប្រព្រឹត្ត ទៅរយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ ទីក្រុង ភ្នំពេញ។
សូមបញ្ចាក់ថា នៅឆ្នាំ២០១៦កន្លងទៅ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសកម្ពុជានិងថៃ មាន ចំនួន ប្រមាណ ៥ពាន់ ៦០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីថៃ មកកាន់កម្ពុជា មាន ប្រមាណជាង ៤ពាន់លានដុល្លារ ដោយឡែកការនាំចេញពីកម្ពុជាទៅថៃមានប្រមាណជិត ២ពាន់ លានដុល្លារអាមេរិក។ ជាការរំពឹងទុកខាងភាគីថៃបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំង ពីរនឹងកើនឡើងដល់ចំនួន ប្រមាណ០៦ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧នេះ ខណៈដែល រយៈពេលមួយឆមាសឆ្នាំនេះ ទំហំ ពាណិជ្ជកម្មប្រទេសទាំងពីរ កម្ពុជា-ថៃ មានចំនួនរហូត ដល់ជិត ៣ពាន់ដុល្លារអាមេរិកឯណោះ៕
ពិព័រណ៌ពាណិជ្ជកម្មថៃរំពឹងទទួលបានការគាំទ្រច្រើននៅកម្ពុជា