ព្រៃវែង៖ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានយាងសួរសុខទុក្ខដល់កសិករតាមខ្នងផ្ទះនិងព្រះប្រទានអំណោយជាថវិការនិងសម្ភារៈគ្រឿងបរិភោគជាច្រើនជូនពលរដ្ឋជិត៥០០គ្រួសារនៅក្នុងភូមិស្ពាន.ឃុំកោះចេក.ស្រុកពាមជ័រ.ខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧។ការយាងចុះសួរសុខទុក្ខរបស់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងនរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគឺមានការអមដំណើរពីគណៈប្រត្តិភូជាន់ខ្ពស់សម្តេចបរមរាជវាំង គង់ សំអុល លោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅបរមរាជវាំង លោក អ្នកឧកញ៉ា លោកជំទាវ លោកអភិបាលខេត្តព្រៃវែង.អភិបាលរងខេត្តនិងមន្ត្រីរាជការ.កងកំលាំងប្រដាប់អាវុធគ្រប់ស្ថាប័នអង្គភាពជំុវិញខេត្តនិងពលរដ្ឋចូលរួមប្រមាណ៨៨៤នាក់។ ក្នុងឱកាសនោះព្រះមហាក្សត្រទ្រង់បានយាងសួរសុកទុក្ខដល់ប្រជាពលរដ្ធក្រីក្រជាងគេតាមខ្នងផ្ទះផ្ទាល់ចំនួន៤គ្រួសារក្នុងភូមិខាងលើ ហើយព្រះអង្គបានប្រោសប្រទានព្រះរាជអំណោយដល់អ្នកទាំង៤គ្រួសារក្នុង១គ្រួសារបានប្រាក់១០០,០០០រៀល.អង្ករ១បាវទម្ងន់៥០គីឡូក្រាម.ត្រីខ១កេះ.មី១កេះ.កន្លេល១និងឃីត១កញ្ចប់។
ជាមួយគ្នានោះព្រះរាជាទ្រង់បានប្រទានអំណោយជូនប្រជាពលរដ្ឋចំនួន៤៨៤គ្រួសារទៀតក្នុង១គ្រួសារទទួលបានអង្ករ៥០គីឡូក្រាម.ប្រាក់១០០,០០០រៀល.ត្រីខ១កេះ.មី១កេះ.កន្ទេល១និងឃីតមួយកញ្ចប់។ ក្នុងនោះកុមារនៅឃុំកោះចេកចំនួន៤០០នាក់បានទទួលអាហារថ្ងៃត្រង់មួយពេលនិងក្នុងម្នាក់ៗទទួលបានអាវ១.ប្រាក់៥០០០រៀល.សៀវភៅ២ក្បាល.បុិច១ដើម.ទឹកក្រូច១ដបនិងមី១កំប៉ុង។ជាកិច្ចបង្ហើយព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទនរោត្ដមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់បានយាងបន្តទៅព្រះស្រែដើម្បីទតមើលកសិករដែលកំពុងច្រូតស្រូវចំនួន២០នាក់ក្នុងម្នាក់ៗទទួលបានប្រាក់១០០,០០០រៀលនិងឃីត១កញ្ចប់ ប្រជានរាស្ត្ររបស់ព្រះអង្គមានទឹកចិត្តសប្បាយរីករាយក្រៃលែងដែលបានព្រះបាទនរោត្ដមសីហមុនីព្រះមហាក្សត្រនៃយើងយាងទតដោយផ្ទាល់ព្រះភក្រ័ជាមួយប្រជានរាស្ត្របែបនេះ៕
ព្រះមហាក្សត្រយាងសួរសុខទុក្ខ ពលរដ្ឋជិត៥០០គ្រួសារនៅស្រុកពាមជរ