ស្វាយរៀង៖ មនុស្សប្រុសស្រី០៥នាក់បានស្លាប់ ក្នុងភ្នក់ភ្លើងខណៈអគ្គិភ័យឆាបឆេះបន្ទប់ខារ៉ាអូខេ និងក្លិបឌីស្កូកំសាន្តស្តារ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៣ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់-ក្រុងបាវិត។
បន្ទាប់ពីមានអគ្គិភ័យកើតឡើង រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងបានចេញជួយអន្តរាគមន៍ ហើយបានរត់រលត់ទាំងស្រុង។
ក្រោយពីភ្លើងបានរលត់អស់ទាំងស្រុង ក្រុមសមត្ថកិច្ចជំនាញចូលទៅខាងក្នុងបន្ទប់ខារ៉ាអូខេ ដែលរងការឆេះនោះ ក៏ប្រទះឃើញសាកសពមនុស្សចំនួន ៥នាក់ ដែលត្រូវភ្លើងឆេះខ្លោច មើលលែងស្គាល់ទៅហើយ ហើយសមត្ថកិច្ចកំពុងស្វែងរកបន្តទៀត។ ជាមួយគ្នានោះដែរ អគ្គិភ័យនោះ បង្កឡើងបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ជនរងគ្រោះទាំង៥នាក់នោះ ១.ឈ្មោះមុំ រដ្ឋា ហៅរស្មី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្នងសុំ ឃុំថ្មអិដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។ ២.ឈ្មោះប្រាក់ ឡយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាប៊ិប សង្កាត់បាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង។ ៣.ឈ្មោះប្រាក់ ម៉េង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាប៊ិប សង្កាត់បាវិតកណ្តាល ក្រុងបាវិត ខេត្តស្វាយរៀង។ ៤.ឈ្មោះខេង សារ៉ាន់ ហៅពៅ ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសម្រោង ស្រុកកៀនស្វាយ ខេត្តកណ្តាល និង៥.ឈ្មោះកែប ឃឹម ភេទប្រុស អាយុ២៨ឆ្នាំ ភូមិធ្មល់ សង្កាត់ចក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
អគ្គិភ័យខាងលើនេះ សមត្ថកិច្ចឲ្យដឹងជំហានដំបូងថា បណ្តាលមកពីទុ ស្សេខ្សែភ្លើងចំណែកសម្ភារៈ បានរងការខូចខាត ប្រមាណ ៩៥ភាគរយ៕