ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៍មាននៅព្រឹកថ្ងៃទី៣ មករានេះសមាជិករដ្ឋសភាកម្ពុជាលោក ឈាង វុន ថាតាមដំណឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងស្នើមកកាន់រដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីការពារអង្គព្រះមហាក្សត្របន្ទាប់ពីព្រះអង្គត្រូវបានវាយប្រហារដោយជនអគតិមួយចំនួនដែលមិន អាចអត់ឱនអោយបានឡើយ។
លោក ឈាង វុន បានអះអាងថា ការផ្តួចផ្តើមពីសម្តេចនាយករដ្ឋមន្ត្រីស្នើសុំអោយ រដ្ឋសភាធ្វើនសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដើម្បីការពារអង្គព្រះមហាក្សត្រនេះមានសារៈសំខាន់ ខ្លាំងណាស់ដែលសំដៅការពារដល់ព្រះកិត្តិនាមរបស់អង្គព្រះមហាក្សត្រ និងមិនអាចអត់ឱន អោយបានឡើយចំពោះរាល់ការប្រមាថមកលើអង្គព្រះមហាក្សត្រ។
ជាមួយគ្នានេះលោក ឈាង វុន បានអោយដឹងផងដែរថា រាជរដ្ឋាភិបាលក៏នឹងស្នើសុំ ការអនុម័តពីរដ្ឋសភាក្នុងការកាត់បន្ថយចំនួនសមាជិកគណៈរដ្ឋមន្ត្រី ពោលគឺកាត់ឋានៈរដ្ឋលេ ខាធិការចេញពីសមាជិកគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន ព្រោះចំនួនរដ្ឋលេខាធិការសព្វថ្ងៃមានច្រើនណាស់មិនអាចបន្តធ្វើជាសមាជិកគណៈរដ្ឋមន្ត្រីបានទៀតទេ៕
រាជរដ្ឋាភិបាលនឹងស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីការពារព្រះមហាក្សត្រ