កំពង់ចាម ៖ កម្មករវាយថ្មម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលនៅថ្ងៃទី៥ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១១ ៖ ៣០ នាទី ។
លោក សំ ណាល់ អធិការ នគរបាលស្រុក បាធាយ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សួង គង់ ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅធ្វើកម្មករវាយថ្មនៅចំណុចភ្នំធំភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយខេត្តក់់ំពង់ចាម ។ ហ នៅពេលកំពុងវាយថ្ម ក៍បានខ្យល់គស្លាប់នៅនឹងកន្លែងវាយថ្ម នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃ១ខែ មករា ឆ្នាំ២០១៨ ។
ប្រភពពីកម្មករ នៅកន្លែងកើតហេតុ បានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុឈ្មោះ សួង គង់ បានមកវាយថ្មនៅកន្លែងកើតហេតុដូចធម្មតា ។
រហូតដល់ពេលកើតហេតុ គេឃើញជនរងគ្រោះដាក់គូទអង្គុយស្រាប់តែដួលទៅលើដីភ្លាម ពេលនោះកម្មករនៅកន្លែងជិតគាត់ បានជួយសង្គ្រោះគាត់ដែរតែសង្គ្រោះមិនទាន់ក៏ស្លាប់ទៅ។
លោកអធិការបានបន្តថា ក្រោយទទួលបានព័ត៌មានកំលាំងជំនាញ និងនគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យសាកសពឃើញថា នៅលើផ្នែកក្បាល ដងខ្លួន អវៈយវៈគឺពុំមានបាក់ ឬស្លាកស្លាមអ្វីទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះស្លាប់ដោយខ្យល់គ ។
បន្ទាប់មក សមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕