គ ជ ប ប្រកាសលទ្ធផលចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង គណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ។
សម្រាប់លទ្ធផល ដែលសម្តេចសង្ឃរាជ ទាំង២គណៈ បានយាងចាប់ឆ្នោត ដែលរៀបចំឡើងកាលពីព្រឹកមិញ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១, គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២, គណបក្សខ្មែររួបរួមជាតិ ទទួលបានលេខរៀងទី៣ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានលេខរៀងទី៤៕