យុវជន​ម្នាក់​ដើរ​បាញ់​សត្វ​តាម​ព្រំ ដែន​ជាន់​ម៉ី​នរ​បូស​ដាច់​ជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2015 ក+ ក-

​បន្ទាយមានជ័យ​៖ យុវជន​ម្នាក់​បាន​រងរបួស​ធ្ងន់ និង​ដាច់​ជើង​ស្តាំ ដោយ សារតែគេ​កាន់​ចំ​ពៀម​កៅស៊ូ​ដើរ​បាញ់​សត្វ​តាម​អូរ​ព្រំដែន​កម្ពុជា​-​ថៃ មិន​ស្គាល់​ភូមិសាស្ត្រ​ជាន់មីន​។​ហេតុការណ៍​នេះ កើតឡើង នៅវេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​អូរ​ព្រំ​ដេ​ន​ខ្មែរ​-​ថៃ ចំងាយ​៣០០​ម៉ែត្រ​ពី​ភូមិ​បឹង​តា​ស្រី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​គោក​រមៀត បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​ន់ មីន​ដាច់​ជើង​ខាងស្តាំ​នោះ​ឈ្មោះ លី រដ្ឋ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កសិណ ខាងត្បូង ឃុំ​គោកចក ស្រុក​សៀមរាប ខេត្តសៀមរាប​។​

​ប្រភព​បន្ត​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បានមក​ស្នាក់នៅ និង​លេង​សៀក​លក់ ថ្នាំ​បូរាណ នៅក្នុង​វត្ត​បឹង​តា​ស្រី​នេះ ហើយក៏​បាន​កាន់​ចំ​ពាម​កៅស៊ូ​ដើរ រក​បាញ់​សត្វ ដើរ​បាន​៣០០​ម៉ែត្រ​ពី​ភូមិ ដល់​ចំណុច​អូរ​ព្រំដែន​ខ្មែរ​ថៃ​ក៏​ជាន់មីន​បណ្តាល​ឲ្យ ដាច់​ជើង​និង​របួសធ្ងន់​តែម្តង​។ ក្រោយ​ហេតុការណ៍​អ្នកស្រុក​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច ចូលទៅ​ជួយសង្គ្រោះ​និង​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​ផងដែរ​៕
Vana001