ភ្នំពេញ ៖ ពលការនីជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានសង្គ្រោះអោយបានត្រឡប់មកដល់កម្ពុជាវិញ
នៅព្រឹកថ្ងៃទី១១មករានេះ បន្ទាប់ពីបានចាញ់បោកក្រុមហ៊ុនក្នុងស្រុកមួយទៅបម្រើការងារ ជាស្ត្រីមេផ្ទះនៅអារ៉ាប៊ីសាអូឌីត ហើយបាត់ដំណឹងសូន្យឈឹងជាង១៣ឆ្នាំ។
ស្ត្រីរងគ្រោះឈ្មោះ អេង ពៅ អាយុ ៣៨ឆ្នាំជាជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ហើយត្រូវចាញ់បោកក្រុមហ៊ុនអោយទៅបម្រើការងារជាស្ត្រី
មេផ្ទះនៅអារ៉ាប៊ីសាអូឌីតតាំងពីឆ្នាំ២០០៤មកបានអោយដឹងថា លោកស្រីត្រូវបានក្រុមហ៊ុន
ក្នុងស្រុកមួយបញ្ជូនអោយទៅធ្វើការបំរើនៅតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីឆ្នាំ
២០០៤ ដែលចាប់ពីពេលនោះមកគឺមានរយៈពេលជាង១៣ឆ្នាំលោកស្រីពុំដែលទទួលបាន
ប្រាក់ឈ្នួលទេ ហើយថែមទាំងត្រូវបានម្ចាស់ផ្ទះលក់ទៅអោយគ្រួសារមួយទៅគ្រួសារមួយ
ថែមទៀត ជាពិសេសលោកស្រីបានបាត់ទំនាក់ទំនងជាមួយក្រុមគ្រួសារនៅស្រុកខ្មែរ និងប្តី របស់លោកស្រីដែលទៅធ្វើការនៅអារ៉ាប់ប៊ីសាអូឌីតដូចគ្នាទៀតដែលជាការលំបាកយ៉ាងខ្លាំង ក្នុងការរកជំនួយដើម្បីជួយសង្គ្រោះលោកស្រី។តែជាភ័ព្ទសំណាង កាលពីបីបួនខែកន្លងទៅ នេះប្តីលោកស្រីបានស្វែងរកជួបលោកស្រីនៅផ្ទះមួយ ក៏បានស្នើសុំអោយក្រសួងការងារ កម្ពុជាជួយសង្គ្រោះរូបលោកស្រីដើម្បីបានវិលត្រឡប់មកស្រុកខ្មែរវិញនាពេលនេះ។
ពលការិនី អេង ពៅ បានរៀបរាប់ពីទុក្ខលំបាកក្នុងការបំរើការងារនៅតាមផ្ទះក្នុង ប្រទេសអារ៉ាប់ប៊ីសាអូឌីតក្រោមរូបភាពធ្វើបាបពីម្ចាស់ផ្ទះមួយទៅម្ចាស់ផ្ទះមួយទៀតដោយពុំ ទទួលបានប្រាក់ឈ្នួល និងបានទាមទារអោយក្រសួងមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនលោក ស្រីផង។
អេង ពៅ បានអោយដឹងថា ក្រុមហ៊ុនដែលបញ្ជូនលោកស្រីអោយទៅធ្វើការនៅអារ៉ាប់ ប៊ីសាអូឌីតជាក្រុមហ៊ុនរបស់លោក អាម៉ាត់ យ៉ះយ៉ា ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដែល ត្រូវបានដកហូតពីមុខតំណែងកាលពីពេលកន្លងទៅនេះ៕
ស្ត្រីខ្មែរអ៊ិស្លាមបម្រើការងារផ្ទះម្នាក់ទៀតត្រូវបានសង្គ្រោះ បន្ទាប់ពីបាត់ខ្លួនជាង១៣ឆ្នាំ ទៅអារ៉ាប៊ីសាអូឌីត