ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបង្កើត និង អនុវត្តមូល និធិត្រីចក្រយាន (ស៊ីក្លូ) ចាប់ពីថ្ងៃ ទី១៣ ខែមករា ឆ្នាំ២០១៨ តទៅ។ នេះបើយោងតាម សេចក្តី ប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រទី១៣ ខែមករា ឆ្នាំ២០១៨ នេះ។
ទីបំផុតមូលនិធិសម្រាប់អ្នកធាក់ស៊ីក្លូ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសបង្កើត និងអនុវត្តន៍ជាផ្លូវការក្រោយរៀបចំលក្ខខន្តិកៈដាក់ ជាសមាគមរួចរាល់ ទៅក្រសួង មហាផ្ទៃ។ ការបង្កើតនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាបង្កើតឡើង ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៨ ដើម្បី ជួយទ្រទ្រង់ដល់អាជីពធាក់ស៊ីក្លូនេះ។ បើតាមសម្តេចតេជោមូលនិធិនេះ សម្តេចនាយក រដ្ឋមន្ត្រី ប្រកាសដាក់ថវិកាផ្ទាល់របស់សម្តេចជំហានដំបូងប្រមាណ ១០០ លានរៀល ហើយនឹង ដាក់ប្រចាំ ខែប្រមាណ១០លានរៀលបន្ថែមទៀត។ សម្តេចថែមទាំងបានអំពាវនាវឲ្យសាធារណជន ចូលរួម ផ្តល់ថវិកា សម្រាប់ទ្រទ្រង់ដល់មូលនិធិនេះ ផងដែរ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ការបង្កើតមូលនិធិនេះ មិនត្រឹមតែជួយដល់ ការរស់នៅ របស់ បងប្អូនអ្នកស៊ីក្លូប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកជួយ អភិ រក្សស៊ីក្លូដែលជា យានអត្ត សញ្ញាណរបស់ខ្មែរតាំងពីសម័យបារាំងថែមទៀតផង និងដើម្បីជាការទាក់ទាញភ្ញៀវ ទេសចរអន្តរ ជាតិ ជិះកំសាន្តទីក្រុងភ្នំពេញផងដែរ។
សូមបញ្ជាក់ថា ក្រៅពីបង្កើតមូលនិធិស៊ីក្លូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន
បានប្រកាសអនុញ្ញាតឲ្យបងប្អូន អ្នកប្រកបរបរ ធាក់ស៊ីក្លូ ទាំង អស់ អាចចូលព្យាបាលជំងឺ និងពិនិត្យជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ថែមទៀត។
បើគ្មានអ្វីកែប្រែទេនៅព្រឹកថ្ងៃសៅរិ៍សម្តេចតេជោនឹងជួបសំណេះសំណាលជាមួយកម្មករអ្នកធាក់ស៊ីក្លូនៅមជ្ឈមណ្ឌលពិពរណ៍កោះពេជ្យផងដែរ។ គួរបញ្ជាក់ដែរថា ចំនួនស៊ីក្លូនៅរាជធានី ភ្នំពេញបច្ចុប្បន្នមានចំនួនជាង៣០០ គ្រឿង និងមានអ្នកធាក់ស៊ីក្លូប្រមានជិត២០០នាក់៕