​នារី​បុគ្គលិក​មន្ទីរ​ពហុ​ព្យាបាល​សំពៅ​មាស​ចងក​សម្លាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2014 ក+ ក-

​ភ្នំពេញ​៖ នារី​វ័យ​១៨​ឆ្នាំ​ម្នាក់​ជា​បុគ្គលិក​មន្ទីរ​ពហុ​ព្យាបាល​សំពៅ​មាស​បាន​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នៅលើ​អាគារ​គ្លីនិក​ជាន់​ទី​៤ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​អគារ​របស់​គ្លីនិក​សម្ភព​ព្យាបាល​សំពៅ​មាស​លេខ​៤៩ ផ្លូវ​លេខ​១៦១ ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​
​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា នារី​ដែល​ចងក​ធ្វើអត្តឃាត​ឈ្មោះ ខុម រ៉ា អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​គ្លីនិក​ខាងលើ មាន​តួនាទី​ជា​អ្នក​អនាម័យ ស្នាក់នៅ​ក្នុង​អគារ​គ្លីនិក​សម្ភព​ព្យាបាល​សំពៅ​មាស​ខាងលើ មាន​ស្រុកកំណើត​ខេត្តកណ្តាល​។​
​បើតាម​សាច់ញាតិ​និង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​គ្លីនិក​បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​កាលពី​២-៣​ថ្ងៃមុន​មានទឹក​មុខស្រពោន​ដោយ​មិនដឹង​ហេតុអ្វី​នោះទេ ពេល​សួរ​នាង​ឆ្លើយថា​ពិបាកចិត្ត និង​មិនសូវ​និយាយ​លេង​ជាមួយ​បុគ្គលិក​ដូចគ្នា​ទេ​។ លុះ​រហូតដល់​ព្រឹក​ថ្ងៃកើតហេតុ​ស្រាប់តែ​ឃើញ​នាង​ចងក​សម្លាប់ខ្លួន​នៅលើ​អគារ​ជាន់​ទី​៤ ដោយ​ប្រើ​ខ្សែ​ហាល​ខោអាវ​ចងភ្ជាប់​ទៅនឹង​ជញ្ជាំង​ស័ង្កសី​។ ភ្លាមៗ​នោះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​ក្នុង​គ្លីនិក និង​អ្នកជិតខាង​តែម្តង​។​
​ក្រោយ​កើតហេតុ​សាកសព​ត្រូវបាន​តំណាង​គ្លីនិក​ប្រគល់​ឲ្យ​សាច់ញាតិ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ៕

Untitled-1                                                                សាកសពនារី ខុម រ៉ា