ភ្នំពេញ ៖ ដោយមើលឃើញថា អង្គព្រះមហាក្សត្រកំពុងត្រូវបានរំលោភបំពាន ឬការប្រមាថពី បុគ្គលមួយចំនួនដែលមិនអាចទទួលយកបាន និងជាការផ្ទុយពីរដ្ឋធម្មនុញ្ញដែលចែងថា ព្រះ មហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយនោះ នៅពេលនេះបណ្តាក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងឡាយកំពុងធ្វើការសិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីស្នើសុំរដ្ឋសភាធ្វើការកែប្រែច្បាប់ មួយចំនួនដើម្បីប្រសិទ្ធភាពជាងមុនក្នុងការការពារអង្គព្រះមាហាក្សត្រពីការរំលោភបំពាន និង ការប្រមាថនានាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។
សមាជិករដ្ឋសភាមកពីខាងគណបក្សប្រជាជនកម្ពុជាមួយរូបគឺឯកឧត្តម ឈាង វុន នាព្រឹកថ្ងៃទី១២ខែមករានេះមានប្រសាសន៍ប្រាប់អ្នកសារព័ត៍មានថា ទាំងរាជរដ្ឋាភិបាល ទាំង រដ្ឋសភាគឺមានឆន្ទៈខ្ពស់បំផុតក្នុងការការពារព្រះកិត្តិយស ព្រះកិត្តិនាមអង្គព្រះមហាក្សត្រ ជា ពិសេសការការពារព្រះរាជបល័ង្គស្របតាមគោលការណ៍នៃរបបរាជានិយមដែលកម្ពុជាកំពុង ប្រកាន់យកនាពេលបច្ចុប្បន្ននេះ៕
ក្រសួងពាក់ព័ន្ធ គ្រោងស្នើទៅសភាឱ្យកែប្រែច្បាប់ដើម្បីការពារព្រះមហាក្សត្រ