ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរវាងធនាគារ ជាតិនៃ កម្ពុជា និងធនាគារកណ្តាលឡាវ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយខាងកម្ពុជាដឹកនាំដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រីឯខាងភាគីឡាវដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុមផាវ ហ្វៃស៊ីត ទេសាភិ បាល ធនាគារកណ្តាលឡាវ។
ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការរឹត ចំណង មិត្តភាពទ្វេភាគីរបស់ធនាគារកណ្តាលនៃប្រទេសទាំងពីរកម្ពុជាឡាវ ហើយបើតាមការបញ្ជាក់ របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាថា តាមរយៈការគាំទ្រ និងស្មារតីពង្រឹង កិច្ច សហប្រតិបត្តិការរបស់ទេសាភិបាលធនាគារកណ្តាលឡាវយើងទាំងពីរ បានពង្រឹងទំនាក់ទំនង ជា មិត្តភាពផង និងផ្នែកបច្ចេកទេសផង ដោយឯកឧត្តមបានកត់ សំគាល់ឃើញថា កិច្ចសហប្រតិបត្តិ ការ នេះ មានការរីកចំរើនល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
ដោយឡែកឯកឧត្តមបណ្ឌិត ស៊ុមផាវ ហ្វៃសុីត ទេសាភិបាលធនាគារកណ្តាលឡាវក៏ បាន សម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងធនាគារ កណ្តាលឡាវដែលកាន់តែធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងបានលើកឡើងជូនអង្គប្រជុំ ផងដែរ អំពីស្ថានភាពនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយរូបិយវត្ថុរបស់ ឡាវនាឆ្នាំ ២០១៧កន្លងទៅថាបានប្រព្រឹត្តទៅក្នុងដំណើរផ្លូវយ៉ាងល្អប្រសើរ ដោយសេដ្ឋកិច្ច របស់ឡាវ មាន កំណើនជាមធ្យមប្រចាំឆ្នាំ ៧% ធ្វើអោយឡាវក្លាយជាប្រទេសដែលមាន កំណើនសេដ្ឋកិច្ច ខ្ពស់ជាងគេបង្អស់ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។
ជាមួយគ្នានោះដែរចំណូលក្នុងស្រុកសរុបក៏មានការកើនឡើងយ៉ាងឆាប់រហ័ស។ចំពោះគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយនៃការប្តូរប្រាក់វិញ ឯកឧត្តមបណ្ឌិត ស៊ុមផាវ ហ្វៃ ស៊ីត មានប្រសាសន៍ថា ធនាគារជាតិឡាវបានបន្តអនុវត្តគោលនយោបាយរូបិយវត្ថុបែបធូររលុងដើម្បី ជម្រុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពរូបិយប័ណ្ណជាតិអោយមានលំនឹង៕
កិច្ចប្រជុំប្រចាំឆ្នាំរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលឡាវ