ភ្នំពេញ ៖ អ្នកធាក់ស៊ីក្លូ នឹងទទួលបានអត្ថប្រយោជន៍ចំនួន២ ពីការចូលជាសមាជិកនៃមូលនិធិទ្រទ្រង់ស៊ីក្លូ ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះតទៅ។ អត្ថប្រយោជន៍ទាំងពីររួមមាន៖
ទី១- ចូលទៅក្រោមមូលនិធិសមធម៌ ដើម្បីទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់។
ទី២- ទទួលបានប្រាក់ប្រចាំថ្ងៃចំនួន ៧០០០រៀល (២០០០រៀល សម្ដេច ហ៊ុន សែន បានបន្ថែមថា ចំពោះថ្ងៃបើកថវិកាពីមូលនិធិ គឺយកថ្ងៃទី១០ ថ្ងៃ២០ និងថ្ងៃទី៣០ នៃខែនិមួយៗ។
នេះបើតាមការថ្លែងបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសំណេះសំណាល និងពិសារបាយជាមួយអ្នកធាក់ស៊ីក្លូ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
សម្តេច ហ៊ុន សែន ក៏បានស្នើឲ្យពិចារណាលើគម្រោងបង្កើតសម្លៀកបំពាក់ផ្ទាល់ខ្លួនរបស់មូលនិធិសម្រាប់អ្នកធាក់ស៊ីក្លូ ដើម្បីសម្គាល់ជាសមាជិកមូលនិធិអ្នកធាក់ស៊ីក្លូ និងដើម្បីបម្រើដល់វិស័យទេសចរណ៍ និងដឹកជញ្ជូនរបស់កម្ពុជា៕
សម្ដេចនាយករដ្ឋមន្ត្រី បានក្រើនរំឭកថា អ្នកធាក់ស៊ីក្លូដែលមានបំណងចូលជាសមាជិកមូលនិធិទ្រទ្រងស៊ីក្លូ ត្រូវធ្វើពាក្យស្នើសុំ ប័ណ្ណសមាជិកដែលត្រូវបានចុះបញ្ជីរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមិនមានការបង្ខិតបង្ខំឡើយ៕
សមាជិកមូលនិធិទ្រទ្រង់ស៊ីក្លូ នឹងទទួលបានអត្ថប្រយោជន៍ពីរ