កំពង់ចាម ៖ កំលាំងនគរបាល ខេត្តក់ំពង់ចាម បានចុះបង្រាប សង្វៀនចំនួន ២កន្លែង នៅថ្ងៃទី13 ខែមករា ឆ្នាំ2018 និងនាំខ្លួនអ្នកលេងមកកានស្នងការដ្ថាន នគរបាល ខេត្តកំពងចាម ដើម្បីចាត់ការបន្ត។
លោក វរសេនិយ៍ទោ ថាញ់ សុខវុន នាយការិយាលយ័ នគរបាល ព្រហ្មទណ្ឌ័ កំរិតស្រាល បានអោយដឹងថា នៅ ថ្ងៃទី13 ខែមករា ឆ្នាំ 2018 វេលាម៉ោង 12 និង30នាទី បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោក ឧ.ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាអោយកំលាំជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយ រូប លោក វ.ទោ (ថាញ់ សុខវុន ) បានចុះបង្ក្រាបទីតាំងកន្លែងជល់មាន់ 01កន្លែង នៅចំណុចចំការកៅស៊ូស្ថិតក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាលទ្ធផល យើងបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ចំនួន02នាក់ គឺ
1-ឈ្មោះ ជាន ឈាន ភេទប្រុស អាយុ49ឆ្នាំ មានទីលំនៅភូមិអូត្រាវ ឃុំបុសខ្នុល ស្រុកចំការលើ ខេត្តកំពង់ចាម។
2-ឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ26 មានទីលំនៅភូមិដីថ្មី ឃុំបុសខ្នុរ ស្រុកចំកាលើ ខេត្តកំពង់ចាម។
ក្នុងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន:
+មាន់ជល់ចំនួន02ក្បាលងាប់
+ជញ្ជីងថ្លឹងមាន់ចំនួន01
+ហាន់តោអាប៉ោងចំនួន01
+កញ្ជក់ចំនួន01
+ខ្សែរព័ទ្ធសង្វៀនជល់មាន់ចំនួន01កន្ទុយ
+ម៉ូតូចំនួន11គ្រឿង(ម៉ូតូចាស់)។
លោក ថាញ់ សុខវុន បានបន្តថា នៅថ្ងៃ ដដែល វេលាម៉ោង 14និង30នាទីសមត្ថកិច្ចបាន បង្រាបទីតាំងជល់មាន់មួយកន្លែងនៅក្នុងព្រៃភូមិ ប៉ាណា ឃុំ សូទឹបស្រុកជើងព្រៃ ូតទ្រងក្រុងមាន់ ចំនួន27 កៅអី 7 កៅអីតូចៗ40 តង់ប្រក់ដំបូល3ផ្ទាំង តុដែកចំនួន1។
សមត្ថកិច្ចបាន បញ្ជាកថាជនសង្ស័យ និងវត្ថុតាងខាងលើ បានយកមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដើម្បីចាត់ការតាមនិតិវិធី៕