មិកស៊ិក ៖ ប្រធានាធិបតី ម៉ិចស៊ីក លោក អ៊ីនរីក ប៉េណាណេតូ បានប្រកាសថា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ លោក មីហ្គែល អាន់ជែលអូសូរីញ៉ូចុង បានលាលែងពីតំណែងរបស់លោក ដែល លោកទទួលខុសត្រូវនូវរាល់បន្ទុករបស់រដ្ឋាភិបាល រួមមាន សន្តិសុខ អន្តោប្រវេសន៏ និងសិទ្ធមនុស្សជាដើម។ លោកប៉េណាណេតូ បានអរគុណដល់ លោក អូសូរីញ៉ូ ចុង សំរាប់ការរួមចំណែករបស់លោក ក្នុងការបំរើប្រទេស ដែលលោកត្រូវបានតែងតាំងក្នុង មុខតំណែងនេះ ក្នុងឆ្នាំ២០១២ ។
លោកប៉េណាណេតូ ក៏បានប្រកាសតែតាំង រដ្ឋមន្ត្រីក្រ សួងការងារ លោក អាល់ហ្វុនសូ ណាវ៉ារ៉េត របស់គណបក្ស គ្រប់គ្រងបដិវត្តន៏ កំពុង កាន់អំណាច និងទទួល យកតួនាទី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកប្រធានាធិបតី បាន អំពាវនាវឲ្យលោក ណាវ៉ា រ៉េត ផ្តោតលើការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ បង្កើនកិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងការពារសិទ្ធមនុស្ស។
លោកអូសូរីញ៉ូ ចុង គឺជាអ្នកតស៊ូដ៏ ឈានមុខម្នាក់សំរាប់ការតែងតាំងប្រធានរបស់គណបក្ស គ្រប់គ្រង បដិវត្តន៏កំពុងកាន់អំណាច ប៉ុន្តែគណបក្សនេះ កំពុងគាំទ្រ អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ចូស អាន់តូនីញ៉ូ មីដេ សំរាប់ការបោះឆ្នោតនៅខែកក្កដា ខាងមុខ។ លោកប៉េណាណេតូ បានតែងតាំង លោក រ៉ូប៊ឺតូ កាំប៉ា នៃគណបក្សសម្ព័ន្ធថ្មី និងជាអតីតអនុរដ្ឋមន្ត្រី ទទួលបន្ទុក សិទ្ធមនុស្ស ជារដ្ឋមន្ត្រីក្រសួងការងារ ថ្មី៕